កាត់បន្ថយថ្លៃភ្លើងអគ្គិសនីបានជាង ៣០% ជាមួយការកំណត់សីតុណ្ហភាពម៉ាសុីនត្រជាក់ ២៧ អង្សាសេ

ច្រើនជាង៥០% នៃថាមពលអគ្គិសនីសរុបដែលប្រើប្រាស់តាមលំនៅឋាន ត្រូវបានស៊ីដោយបរិក្ខារត្រជាក់ មានដូចជាម៉ាស៊ីនត្រជាក់ ទូរទឹកកក ទូក្លាសេជាដើម ដែលបរិក្ខារទាំងនេះវានឹងស៊ីថាមពលលើសពីធម្មតានៅពេលដែលអាកាសធាតុឡើងកំដៅ។ ពោលគឺវានឹងស៊ីថាមពលច្រើនជាងធម្មតាប្រមាណជា ៣% ទៅ ៦% រាល់ការឡើងកំដៅ មួយអង្សាសេ (១°C)។

ឧទាហរណ៏. ពេលអាកាសធាតុត្រជាក់សីតុណ្ហភាពខាងក្រៅ ៣២°C ហើយយើងកំណត់ឲ្យម៉ាស៊ីនត្រជាក់ដំណើរការដើម្បីឲ្យសីតុណ្ហភាពក្នុងផ្ទះបាន ២៧°C មានន័យថាម៉ាស៊ីនត្រជាក់ត្រូវដំណើរការសម្រាប់ទំលាក់សីតុណ្ហភាពត្រឹមតែ ៥°C ប៉ុណ្ណោះ។ តែបើសីតុណ្ហភាពខាងក្រៅឡើងដល់ ៣៧°C អញ្ចឹងម៉ាស៊ីនត្រជាក់នឹងត្រូវដំណើរការទំលាក់សីតុណ្ហភាពដល់ទៅ ១០°C ដូច្នេះម៉ាស៊ីនត្រជាក់ត្រូវស៊ីថាមពលលើសធម្មតាប្រមាណ +៣០% បើសិនម៉ាស៊ីនត្រជាក់ដែលយើងប្រើមានកម្លាំងគ្រប់គ្រាន់។


ការកើនឡើងកំដៅប៉ះពាល់ដល់បរិក្ខារអគ្គិសនីស្ទើរទាំងអស់ គ្រាន់តែតិច និងច្រើន ហើយខ្លះទៀតអាចប៉ះពាល់ដល់ការប្រើប្រាស់តែម្តង ។ ចំណែកឯបរិក្ខារត្រជាក់ប៉ះពាល់ខ្លាំងជាងគេ ។

ប្រភពអត្ថបទ
https://www.facebook.com/khmunity/posts/10158592004368228

https://www.livemint.com/Money/VOUrj7s47bJreraISIca0J/Running-your-AC-at-27C-vs-18C-can-cut-your-electricity-bil.html

Leave a Reply

Your email address will not be published. Required fields are marked *