មកដឹងពីគុណសម្បត្តិធំៗទាំង 8 របស់ប្រព័ន្ធផ្ទះឆ្លាតវៃ (Smart Home)

ឧបករណ៍ឆ្លាតវៃបំពាក់ទៅលើផ្ទះរបស់យើង គេឲ្យឈ្មោះថាផ្ទះធ្លាតវៃ (Smart Home)។ តាមពិតទៅបច្ចេកវិទ្យា​ក្នុងវិស័យនេះបានចាប់ផ្ដើមជាច្រើនឆ្នាំមកហើយ តែក្នុងកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺឆ្នាំ2018 វិស័យនេះបានរីកលូតលាស់យ៉ាងខ្លាំងក្លា។ ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើនដូចជា Google, Amazon, Samsung បានវិនិយោគនិងប្រតិបត្តិយ៉ាងសកម្មក្នុងវិស័យនេះ។

Smart Home​ គឺសំដៅទៅលើផ្ទះដែលបំពាក់ជាមួយនូវអំពូលភ្លើងបំភ្លឺ ឡកំដៅ គ្រឿងអេឡិចត្រូនិចទាំងឡាយ​ ដែលអាចបញ្ជាពីចំងាយតាមរយៈទូរសព្ទ័ដៃ (Smart Phone) ឬកុំព្យូទ័រ (Computer)។ អ្នកអាចទាក់ទង Smart Home របស់អ្នកនៅលើប្រព័ន្ធអ៊ីនធឺណេត (Internet) ដើម្បីប្រាកដថាអាហារពេលល្ងាចត្រូវបានចម្អិនរួចរាល់ ម៉ាស៊ីនត្រជាក់បានបើក វាំងននត្រូវបានបិទ អំពូលភ្លើងបំភ្លឺបើករួចរាល់​ហើយនៅពេលអ្នកទៅដល់ផ្ទះ។

ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួនដែលលោកអ្នកទទួលបាន និងរីករាយជាមួយការរស់នៅប្រចាំថ្ងៃដោយគ្រាន់តែបំពាក់បច្ចេកវិទ្យាផ្ទះឆ្លាតវៃនៅផ្ទះរបស់លោកអ្នក:

1- Smart Home ធ្វើឲ្យលោកអ្នកទទួលបានផាសុខភាព

នេះជាគោលបំណងចំបងមួយរបស់ប្រព័ន្ធផ្ទះធ្លាតវៃ (Smart Home) ដែលទទួលបានដោយឧបករណ៍ប្រើប្រាស់ទាំងអស់នោះ ដំណើរការជាស្វ័យប្រវត្តិ ទៅតាមតំរូវការរបស់លោកអ្នក។

2- សង្សំការប្រើប្រាស់ចរន្តអគ្គិសនី

ការចំណាយទៅលើការបំពាក់ប្រព័ន្ធនេះ នឹងត្រូវទទួលបានការកាត់បន្ថយចំណាយការប្រើប្រាស់ចរន្តអគ្គិសនី។ បើទោះបីលោកអ្នកមានលទ្ធភាពក្នុងការចំណាយ ការសង្សំសំចៃអគ្គិសនីជាការចូលរួមចំណែកជួយបរិស្ថាន។

3- បង្កើនសុវត្តិភាពរបស់ផ្ទះលោកអ្នក

មិនថាយប់ឬថ្ងៃ លោកអ្នកនៅផ្ទះឬទុកផ្ទះចោល ប្រព័ន្ធ Smart Home នឹងឃ្លាំមើលផ្ទះលោកអ្នក 24​ លើ 24ម៉ោង ដោយបញ្ជាប្រព័ន្ធសំលេងរោទ៍ (Alarm) និងកាម៉េរ៉ាសុវត្តិភាព (Camera Security) ហើយផ្តល់ពត៌មានឲ្យម្ចាស់ផ្ទះភ្លាមៗ តាមរយៈទូរស័ព្ទ ជាសារអក្សរខ្លីៗ និង សារអេឡិចត្រូនិច (SMS, Email Notification)។

4- ពត៌មានសំរាប់វិភាគ

ពត៌មានទាំងអស់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ និងព្រឹត្តិការណ៍ផ្សេងៗ ត្រូវបានថតទុកយ៉ាងលម្អិត។ ឧទាហរណ៍ប្រសិនបើលោកអ្នកត្រូវការវិភាគពីការប្រើប្រាស់ចរន្តអគ្គិសនី។

5- ធ្វើឲ្យផ្ទះលោកអ្នកមានបរិយាកាសល្អ គួរឲ្យចង់រស់នៅ

នេះមិនមែនជារឿងសំខាន់ប៉ុន្មានទេ ប៉ុន្តែវាអាចជួយបន្ថែមបរិយាកាសអោយកាន់រីករាយនៅពេលមិត្តភ័ត្តលោកអ្នកមកលេងផ្ទះ។

6- ប្រព័ន្ធ Smart Home ជាមូលហេតុដែលអាចឲ្យលោកអ្នកលក់ផ្ទះបានថ្លៃនិងឆាប់រហ័ស

មនុស្សទូទៅនឹងឃើញពីគុណសម្បត្តិជាច្រើន ពេលដែលគេមកមើលផ្ទះលោកអ្នក ហើយចង់រស់នៅក្នុងផ្ទះប្រភេទនេះ។

7- ឧបករណ៍ទាំងអស់ក្នុងផ្ទះ អាចទទួលបញ្ជាពីទូរស័ព្ទលោកអ្នក

ជាធម្មតាត្រូវមានកុងតាក់មួយសំរាប់អំពូលឬឧបករណ៍មួយ តែជាមួយប្រព័ន្ធ Smart Home ទូរស័ព្ទរបស់លោកអ្នកអាចបញ្ជឧបករណ៍ទាំងអស់ ទោះបីលោកនៅទីណាក៏ដោយ។

8- ការប្រើប្រាស់ងាយស្រួល

ប្រព័ន្ធទាំងនេះត្រូវបានអ្នកជំនាញបង្កើតឡើងដើម្បីសំរួលដល់អ្នកប្រើប្រាស់ ដោយមិនចាំបាច់រៀនឬចងចាំអ្វីជាពិសេសទេ។

សរុបមកប្រព័ន្ធផ្ទះឆ្លាតវៃ (Smart Home) នេះ អាចយកទៅប្រើប្រាស់សំរួលដល់ការរស់នៅរបស់យើងទាំងក្នុងផ្ទះ ជុំវិញផ្ទះ នៅកន្លែងការងារ ឬទីកន្លែងផ្សេងទៀត ដោយគ្មានដែនកំណត់។

ប្រភពអត្ថបទៈ https://www.domo-blog.fr/13-bonnes-raisons-de-passer-a-domotique/?fbclid=IwAR1X1rTTPJbeXfzCEI412_oz9JnGJu1qzYzJIRAkGldNV2FuT_x-VkyM4ZM

Leave a Reply

Your email address will not be published. Required fields are marked *